បើយោងតាមប្រភពDaily Mail បានអោយដឹងថា Man United និងកីឡាករវ័យក្មេងAngel Gomes បានបរាជ័យក្នុងការព្រមព្រៀងលើលក្ខខណ្ឌបើទោះបីជាបានរួមរស់រយៈពេលមួយឆ្នាំក៏ដោយ។ដោយឡែក ក្រុមតោខៀវ Chelsea ជឿជាក់ថាពួកគេបានអោយតម្លៃទៅលើតារាឆ្នើម Angel Gomes របស់ក្រុម Manchester United អោយចាកចេញពីកីឡាដ្ឋានOld Trafford ។

Sportsmail បានបញ្ជាក់នៅព្រឹកថ្ងៃអង្គារនេះថា United និង Gomes បានបរាជ័យក្នុងការព្រមព្រៀងលើកិច្ចសន្យាថ្មីបន្ទាប់ពីកិច្ចពិភាក្សាមួយឆ្នាំហើយខ្សែបម្រើវ័យ ១៩ ឆ្នាំរូបនេះនឹងអាចចាកចេញដោយគ្មានតម្លៃខ្លួននៅចុងខែក្រោយនេះ។

យោងទៅតាមសារព័ត៌មាន The Mirror បានអោយដឹងថាកីឡាករអន្តរជាតិអង់គ្លេសអាយុក្រោម ២០ ឆ្នាំបានបញ្ជូនភ្នាក់ងារ Super Pini Zahavi ទៅជួបពិភាក្សាជាមួយប្រធានដោះដូរទីផ្សាររបស់ក្លិបតោខៀវ Chelsea លោកស្រី Marina Granovskaia ។

យ៉ាងណាមិញ របាយការណ៍បានអះអាងថា Gomes បានច្រានចោលកិច្ចព្រមព្រៀងថ្មីមួយដែលមានតម្លៃ ៣ ម៉ឺនផោនក្នុងមួយសប្តាហ៍ហើយខណៈដែល United នៅតែសង្ឃឹមថាអាចនឹងចុះកិច្ចសន្យាថ្មីដល់រូបគេដើម្បីផ្ដល់ឪកាសលេងម្ដងទៀត។

គួរបញ្ជាក់ផងដែរថា ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងឈុតធំនៅអាយុ ១៦ ឆ្នាំនិងជាកីឡាករវ័យក្មេងរបស់ក្រុមបិសាចក្រហមនៅឆ្នាំ ២០១៨ ហើយកីឡាករវ័យក្មេងរូបនេះ មានក្លិបកំពូលៗនៅអឺរ៉ុបបានចំណាប់អារម្មណ៍រួមមាន Barcelona, Inter Milan និង Borussia Dortmund ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ